កូនពពែស្តាប់ដំបូន្ទានមេ
ពពែញីមួយមានកូនហ្វូង មុនពេលចេញទៅ រកស្មៅសុី ពពែបានហៅកូនមកផ្តាំ កូនទាំងអស់អើយ ពេលម្តាយចេញផុត កូនទាំងអស់នៅផ្ទះ ត្រូវបិទទ្វារឲ្យជិត ។
បើមាននរណាគោះទ្វារ ក្រៅពីម្តាយ មិនត្រូវបើកទា្វរឡើយ ពពែមេក៍ដើរចេញផុតទៅ ពពែកូនក៍បិទទ្វារយ៉ាងជាប់រង៉ចាំម្តាយ ។
មួយស្ទុះមកពពែមេក៍ត្រឡប់មកវិញគោះទ្វារបណ្តើរហៅបណ្តើរ កូនទាំងអស់ជាទីស្រឡាញ់ ឆាប់បើកទ្វារឡើងម្តាយបានមកផ្ទះវិញហើយ ដើម្បីឲ្យកូនទាំងអស់បៅ ។
ពពែកូនឭសំដីម្តាយហៅ ក៍បើកទ្វារឲ្យម្តាយចូល ពពែឲ្យកូនបៅរួចក៍ចេញទៅទៀត ដោយផ្តាំកូនឲ្យបិទទ្វារដូចលើកមុន។
ដកស្រង់ចេញពីសៀវភៅវិជ្ជាខេមរភាសា

Post a Comment