រឿងនិទាន ដំរីនិងស្រមោច

 ដំរីមួយដើរវង្វេងផ្លូវកណ្តាលព្រៃជ្រៅ ។ វាមកផឹកទឹកនៅត្រពាំងមួយ ។ នៅពេលដំរីកំពង់ផឹកទឹក វាប្រទះឃើញ ស្រមោចមួយហែលនៃលើផ្ទៃទឹក ។ ដំរីអាណិតស្រមោចពេក ណាមួយខ្លាចស្រមោចលង់ទឹក ណាមួយទៀតដំរីខ្លាចស្រមោត្រូវត្រីសុី ហើយដំរីវាក៍កាច់មែកឈើមួយបោះទៅក្នុងទឹកឲ្យស្រមោច ។



ឃើញដូច្នោះ ស្រមោចក៍ប្រញាប់ប្រញាល់វារឡើងមែកឈើ ហើយពេលនៅក៍មានខ្យល់បក់មក មែកឈើក៍អណ្តែកមកដល់ត្រពាំងមួយ ។ ស្រមោចវារចុះទៅដី គេចផុតពីក្តីមរណះទៅ ស្រមោចដឹងគុណដំរីជាអនេកប្បការ ហើយស្រមោចក៍បួងសួងសូមកុំឲ្យខ្ញុំជួបប្រទះសេចក្តីទុក្ខយ៉ាហនេះទៀត ។
ហើយថ្ងៃមួយ ស្រមោចឃើញព្រានព្រៃម្នាក់ កំពង់តម្រង់បាញ់ដំរីនោះ ហើយស្រមោចក៍នឹកឃើញកាលខ្លួនមានគ្រោះមានតែដំរីមួយដែលជួយឲ្យផុតសេចក្តីអន្តរាយដល់ខ្លួន ហើយពេលនេះដំរីកំពង់ជួយគ្រោះដល់ធំយើងត្រូវតែជួយឲ្យផុតសេចក្តីស្លាប់នេះ ស្រមោចក៍វាឡើងលើខ្លួនព្រានព្រៃ ហើយខាំអស់មួយទំហឹង ។
ព្រានព្រៃវាឈើពេក ភ្ញាក់ខ្លួនធ្លាក់កាំភ្លើងពីដៃ ដំរីភ័យផ្អើរត់វឹង ដំរីគេចផុតពីគ្រោះថ្នាក់ 
ត្រូវចេះស្រឡាញ់ រាប់អានគ្នាជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ។
ដកស្រង់ចេះពីសៀវភៅវិជ្ជាខេមរភាសា

Không có nhận xét nào

Được tạo bởi Blogger.