នៅក្បែរមាត់ស្ទឹង មានអណ្តើកមួយកំពុងហាត់រត់ ។ ទន្សាយឃើញដូច្នោះ ក៍និាយាយដៀមដាមថាទៅអណ្តើកថា៖ - ហៃ ! ពូអណ្តើក យឺតដូចខ្យង ក៍ហាត់រត់ដែរឬ អណ្តើកឆ្លើយតបថា
បងទន្សាយឯងកុំកំប្លែងដាក់ខ្ញុំ ។ បងនិងខ្ញុំរត់ប្រណាំងមើល តើនរណា ឈ្នះនរណា
ទន្សាយបញ្ឃារ ស្លឹកត្រចៀក ក្រអឺតក្រទម
- បាន ! បាន ! ឯងហ៊ានរត់ប្រណាំងជាមួយអញឬ អញតឲ្យឯងរត់ពាក់កណ្តាលផ្លូវមុន
អណ្តើកមិនចេញស្តី ដឹងខ្លួនថាយឺត អណ្តើកក៍ខំប្រឹងរត់យ៉ាងលឿន ទន្សាយមើលតាមសើចញញឹម អញកុំអាលរត់ចាំអណ្តើកជិតគោលដៅ អញស្ទុះរត់ បន្តិចគឺឈ្នះភ្លាម ។ ទន្សាយត្រែតត្រតតាមផ្លូវមើលនាយអាយមើល ភ្លត់លេងស្មៅខ្ចី ភ្លេចដល់ការរត់ប្រណាំង ពេលនឹកដល់ ទន្សាយឃើញអណ្តើកវារជិតដល់គោលដៅ ។ វាខំស្ទុះរត់អស់ទំហឹង ប៉ុន្តែនៅតែមិនទាន់ អណ្តើកបានដល់គោលដៅមុន ។
ឃ្លាចចងចាំ កុំអួតអាងថាខ្លួនពូកែ ធ្វេសប្រហែសនឹងការងារនាំឲ្យចាញ់គេ ដែលទន់ខ្សោយជាងខ្លួន ៕
ដងស្រង់ចេញពីសៀវភៅវិជ្ជាខេមរភាសា
Post a Comment