រឿងនិទាន បងប្អូនពីនាក់
កាលពីព្រេងនាយ មានបងប្អូនពីនាក់ ស្រឡាញ់រាប់អានគ្នាណាស់ ថ្ងៃមួយប្រទេសជាតិ ត្រូវខ្មាំងឈ្លានពាន បងប្អូនទាំងពីនាក់ក៍ទៅបំរើក្នុងកងទ័ព ។
![]() |
នៅពេលតតាំងប្រយុទ្ធ គ្នាគ្រោះមិនល្អ បុរសជាបងត្រូវខ្មាំងចាប់នាំយកទៅ បុរស់ប្អូនមានការឈឺចិត្ត អាណិតបងជាខ្មាំង ហើយគិតថា អញពុំទាន់មានប្រពន្ធកូន បើត្រូវបូជាជីវិតក៍មិនអី្វដែរ ។
ចំណែកបងមានប្រពន្ធ ហើយកូននៅតូចៗផង បងត្រូវតែរស់ត្រឡប់ទៅជួបជុំ គ្រូសារវិញទៅ ចិញឹ្ចមម្តាយចាស់ជរា និងក្មួយតូចៗ គិតដូច្នោះ បុរសប្អូនក៍កាន់ដាវដេញតាមខ្មំាង ខំវាយរំដោះបងបានមកវិញ ហើយក៍និយាយថា បងឯងរត់ទៅ ទុកឲ្យប្អូន តយុទ្ធជាមួយខ្មាំងម្នាក់ឯងបានហើយ ។
ប៉ុន្តែបុរសជាបងពុំទាន់ព្រមគេចរត់ ហើយបានរួមដៃជាមួយប្អូន ប្រើអស់ស្នៀតយុទ្ធសិល្បដែលចេះ ប្រយុទ្ធតតាំងជាមួយខ្មាំង ។
ពួកខ្មាំងមានគ្នាច្រើនពេក វាព័ទ្ធជុំជិតបងប្អូនទាំងពីរតែជាបន្ទាន់នោះ កងទ័ពជំនួយបានមកដល់ ខ្មាំងទទួលបរាជ័យ ដកខ្លួនរត់ថយ ។
បងប្អូនត្រូចេះស្រឡាញ់រូបរួមគ្នាការពារគ្នាក្នុងគ្រាមានអាសន្ន ។
ដកស្រង់ចេញពីសៀវភៅវិជ្ជាខេមរភាសា

Post a Comment